FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង ប៊ុនទី នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យចូលបុណ្យសពពលរដ្ឋម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

16-10-2026 21:57

(ព្រះសីហនុ) លោក ហេង ប៊ុនទី ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមកាងារ ទៅចូលរួមពិធីបុណ្យសពរបស់គ្រួសារ១ ដែលមានជីវភាពខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន នៅចំណុចមុខផ្សារចិន ស្ថិតក្នុងក្រុមទី៥ ភូមិ១ ដើម្បីចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងសម្ភារ ព្រមទាំងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ដល់ក្រុមគ្រួសារនៃសព។

សពឧបាសិកាឈ្មោះ ហូយ សូន អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ បានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារចុះជួយមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោប និងបច្ច័យចូលបុណ្យ ក្នុងនោះរួមមាន៖ អង្ករ ចំនួន១បាវ, ស្មើនឹង២៥គីឡូក្រាម, ទឹកសុទ្ធ ចំនួន៤យួរ, មីខ្លាឃ្មុំ ចំនួន១កេស, ទឹកត្រី ចំនួន២យួរ និងបច្ច័យចូលបុណ្យ ចំនួន ៩៧០,០០០រៀល។

ចំណែកក្រុមការងារសង្កាត់លេខ៤ ក៏បានឧបត្ថម្ភគ្រឿងសម្ភារៈ បច្ច័យចូលបុណ្យបន្ថែមរួមមាន៖ អង្ករ ចំនួន១បាវស្មើនឹង២៥គីឡូក្រាម, ត្រីខ ចំនួន៥កំប៉ុង, ម្សៅស៊ុបខ្នរ ចំនួន១កញ្ចប់ និងបច្ច័យបុណ្យ ចំនួន ១០០,០០០រៀល
សរុបបច្ច័យបុណ្យចំនួន ១,០៧០,០០០រៀល

សកម្មភាពចុះជួយសម្រាលទុក្ខលំបាកនេះ បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបប្រទះទុក្ខលំបាកក្នុងមូលដ្ឋាន៕