FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបសំណេះសំណាលជាមួយមេបញ្ជាការយោធភូមិភាគទី៧ វៀតណាម

16-10-2026 19:58

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឡេ ស៊ុនថេ មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហូជីមីញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងបន្តពង្រឹងចំណងមិត្តភាព ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអង្គភាពយោធាទាំងពីរ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានសង្កត់ធ្ងន់ពីឆន្ទៈរួមក្នុងការបន្តពូនជ្រំចំណងមិត្តភាពជាប្រពៃណី។ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងការជឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ វៀតណាម ឱ្យកាន់តែស៊ីជម្រៅ ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជា–វៀតណាម។ ជំនួបនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។