FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជៀសវាងឧបករណ៍ឆក់! បុរសម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើងពេលនេសាទត្រីនៅខេត្តកណ្តាល

16-10-2026 18:16

(កណ្តាល)៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១៤:៣០នាទី មានករណីបុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនីបម្លែងពីភ្លើងអាគុយ ខណៈពេលកំពុងនេសាទត្រីនៅចំណុចស្រះចំហៀងវត្តមូលីសុវណ្ណ ស្ថិតក្នុងភូមិស្លាបតាអោក ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សពជនរងគ្រោះមានឈ្មោះ លីវ ធី ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិស្លាបតាអោក ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមការបញ្ជាក់ មូលហេតុនៃការស្លាប់បណ្តាលមកពីការឆក់ចរន្តអគ្គិសនីដែលបម្លែងចេញពីភ្លើងអាគុយ ក្នុងពេលដែលជនរងគ្រោះកំពុងប្រើប្រាស់ឧបករណ៍នេសាទ។

ក្រោយកើតហេតុ មន្ត្រីនគរបាលមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ ហើយបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះជាការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ឧបករណ៍អគ្គិសនី ជាពិសេសនៅពេលនេសាទ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕