FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ

16-10-2026 17:16

(អ៊ីស្ថានប៊ុក, តួកគីយ៉េ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងអ៊ីស្ថានប៊ុល ប្រទេសតួកគីយ៉េហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៦នេះ បន្ទាប់ពីបញ្ចប់ការងារនៅប្រទេសអាស៊ែបៃហ្សង់។

អញ្ជើញដល់ប្រទេសតួកគីយ៉េ សម្តេចមហាបវរធិបតី បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា និងតួក​គីយ៉េ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

វេទិកានេះមានការចូលរួមដោយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងតួកគីយ៉េ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតួកគីយ៉េ ហើយក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន។ វេទិកានេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗ​រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងវេទិកានេះ ក៏មានការផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការ​ទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ ក្នុងគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ៕