FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២៦

16-10-2026 15:41

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦។

កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្តដែលជាប្រធានអនុគណៈកម្មការនីមួយៗ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធានាថាការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ស្របតាមផែនការដែលបានកំណត់។

ក្រោយពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបានបញ្ចប់ លោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍ បានបន្តចុះត្រួតពិនិត្យទីតាំងនៃការរៀបចំវេទិកាប្រណាំងទូក ង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែតុលា ខាងមុខនេះ។ ការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នេះ គឺដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រៃវែង៕