FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សារិន វណ្ណា៖ បណ្ណកម្មសិទ្ធិដីធ្លីលើកលែងពន្ធប្រថាប់ត្រាជំហានទី២ ចំនួន ២៨៥ក្បាលដីបន្ថែមទៀត ត្រៀមចែកជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ

16-10-2026 12:20

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានប្រកាសពីការបន្តផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្មើសូន្យ ក្នុងរង្វង់ញាតិ (អំណោយលើកទី១) ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាជំហានទី២ ចំនួន ២៨៥ក្បាលដីបន្ថែមទៀ ដែលការផ្តល់ជូននេះគឺជាផ្នែកមួយនៃការសម្រួលដល់ប្រជាពលរដ្ឋក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីស្របច្បាប់។

លោក សារិន វណ្ណា បានបញ្ជាក់ថា ដោយយោងលើការលើកលែងពន្ធប្រថាប់ត្រាស្មើសូន្យ ក្នុងរង្វង់ញ្ញាតិ (អំណោយលើកទី១) ចំនួន ២៨៥ក្បាលដី (បានប្រថាប់ត្រារួចជាមួយពន្ធដារ) ជំហ៊ានទី២ ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅចំនួន ១៨៣បណ្ណ ខណ្ឌព្រែកព្នៅចំនួន ៥៦បណ្ណ និងខណ្ឌដង្កោចំនួន ៤៦បណ្ណចំណែកខណ្ឌផ្សេងទៀត និងទទួលបាននៅជំហ៊ានក្រោយៗ។

ការផ្តល់ជូនបណ្ណកម្មសិទ្ធិទាំងនេះ នឹងធ្វើឡើងតាមរយៈលោក លោកស្រី អភិបាលខណ្ឌ ភូមិបាលខណ្ឌ និងជាពិសេសលោក លោកស្រី ចៅសង្កាត់ ដើម្បីធានាថា បណ្ណទាំងនោះទៅដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ និងឆាប់រហ័ស។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕