FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារចូលរួមលែកមរណទុក្ខ ចំពោះមរណភាពរបស់លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ

16-10-2026 10:38

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី ផន ហៀក ភរិយាសពលោក ហ៊ូ វុឌ្ឍី និងព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។

លិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើ ការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួល ដំណឹងទទួលមរណភាពរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ វេលា ម៉ោង ៤:២៩នាទីរសៀល ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ ។

ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។

ការចូលមរណភាព ឯកឧត្តម ហ៊ូ វុឌ្ឍី ជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាទីគោរពស្រឡាញ់នៃកូនចៅទាំងពួង និងជា អ្នកស្នេហាជាតិ មាតុភូមិមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃ និងគុណបំណាច់ជាច្រើន ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ។

ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ូ វុឌ្ឍី និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕