FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថានប្រកាសពីគុណភាពខ្យល់ «ល្អណាស់» ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៦

16-10-2026 08:55

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្រុមការងារតាមដាន និងត្រួតពិនិត្យគុណភាពខ្យល់ បានរកឃើញថា កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៨០ µg/m3 ដែលទាបជាងស្តង់ដារ ៥០ ug/m3 យ៉ាងច្រើន។

យោងតាមការវាយតម្លៃ គុណភាពខ្យល់គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺស្ថិតក្នុងកម្រិត «ល្អណាស់»។

ខេត្ត-រាជធានីចំនួន២១ ដែលមានគុណភាពខ្យល់ល្អណាស់ (ពណ៌ខៀវ) រួមមាន៖ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ខេត្តកែប ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។

ចំណែកឯខេត្តចំនួន ២ទៀត គឺខេត្តបាត់ដំបង និងខេត្តរតនគិរី ត្រូវបានរកឃើញថាមានគុណភាពខ្យល់ល្អ (ពណ៌បៃតង)។ ការប្រកាសនេះបង្ហាញពីស្ថានភាពបរិស្ថានដ៏ល្អប្រសើរ ដែលរួមចំណែកដល់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕