FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តំណាងចុះសួរសុខទុក្ខស្ដ្រីនគរបាលស្រុកជេីងព្រៃម្នាក់ ដែលជួបរឿងអកុសលទារកស្លាប់ក្រោយសម្រាល

15-10-2026 21:47

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានចាត់តំណាងចុះសួរសុខទុក្ខ ស្ដ្រីនគរបាលម្នាក់ នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ដែលជួបរឿងអកុសលកូនប្រុសស្លាប់បន្ទាប់ពីសម្រាលបាន៨ថ្ងៃ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជេីងព្រៃ បាននាំនូវការផ្ដាំផ្ញេី និងការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ជូនលោកស្រីព្រិន្ទបាលទោ សៀ សៀកល័ង មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគរ ដោយក្ដីសោកស្ដាយជាទីបំផុត។

ក្រៅពីការចូលរួមរំលែកទុក្ខហេីយនោះ លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ ក៏បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនរបស់លោកឧត្តមសេនីយ៍ស្នងការ ជូនលោកស្រីព្រិន្ទបាលទោ សៀ សៀកល័ង ផងដែរ។

ជាមួយគ្នានោះ លោកស្រីព្រិន្ទបាលទោ សៀ សៀកល័ង ក៏បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ស្នងការ, លោកអធិការស្រុក និងក្រុមការងារទាំងអស់ ដែលមកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោកស្រី៕