FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ំ ចំរើន ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ

15-10-2026 21:04

(តាកែវ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជេីញប្រកាសតែងតាំងលោក អ៊ំ ចំរើន ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានណែនាំដល់លោកប្រធានគណបក្សស្រុកទ្រាំងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារគណបក្សឲ្យបានល្អប្រសើរ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងកម្មវិធីគោលនយោបាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្តបានដាក់ចុះ។ លោកក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាធ្វើការងារ និងបន្តចុះមូលដ្ឋានជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

ជាការឆ្លើយតប លោក អ៊ំ ចំរើន បានប្តេជ្ញាចិត្តថា នឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងខិតខំអនុវត្តឲ្យបានជោគជ័យនូវរាល់គោលការណ៍ និងបទបញ្ជានានាដែលថ្នាក់ដឹកនាំគណបក្សប្រគល់ជូន ដើម្បីរួមចំណែកអភិវឌ្ឍន៍ស្រុកទ្រាំង និងលើកកម្ពស់ជីវភាពប្រជាជន៕