FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

15-10-2026 20:55

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ប្រកបដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ពិធីដ៏ឧត្ដុង្គឧត្ដមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ការប្រារព្ធព្រះរាជពិធីនេះ គឺដើម្បីរំលឹកនឹកដល់ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី និងសុខសន្តិភាព។ ព្រះរាជពិធីនេះក៏ជាការបង្ហាញនូវការដឹងគុណ និងការគោរពដឹងគុណជានិច្ចនិរន្តរ៍ចំពោះព្រះវីរក្សត្រដ៏ឆ្នើមរបស់កម្ពុជា៕