សម្តេចមហាបវរធិបតី និងអនុប្រធានរដ្ឋវៀតណាម ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
15-10-2026 16:32
(បាគូ, អាស៊ែបៃហ្សង់)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបស្វាគមន៍ និងផ្តាស់ប្តូរយោបល់ខ្លះៗជាមួយលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ វៀតណាម
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី និងលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៕


