ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា ដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧
15-10-2026 16:12
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧។
កម្មវិធីនេះ មានគោលបំណងទទួលស្គាល់ និងលើកកម្ពស់សមិទ្ធផលឆ្នើម និងនវានុវត្តន៍ឌីជីថលនៅទូទាំងតំបន់អាស៊ាន។
ប្រភេទពានរង្វាន់៖
១៖ ពានរង្វាន់វិស័យសាធារណៈ
២៖ ពានរង្វាន់វិស័យឯកជន
៣៖ ពានរង្វាន់វិបរិយាបន្នឌីជីថល
៤៖ ពានរង្វាន់មាតិកាឌីជីថល
៥៖ ពានរង្វាន់ធុរកិច្ចថ្មីឌីជីថល
៦៖ ពានរង្វាន់នវានុវត្តន៍ឌីជីថល
ថ្ងែផុតកំណត់ទទួលពាក្យ៖ ថ្ងែទី២៣ ខែតុលា ឆ្នាំ២០២៦
តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://go.gov.kh/mptc/form-ada27
ចំណាំ៖ មានតែបេក្ខភាពដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានទាក់ទងដោយក្រុមការងារ ដើម្បីចូលរួមក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៧៕
