សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
15-10-2026 16:10
(បាគូ, អាស៊ែបៃហ្សង់)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបស្វាគមន៍ និងផ្តាស់ប្តូរយោបល់ខ្លះៗជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី និងលោក វ៉ាង យី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៕


