FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ ​សម្តេច​តេជោ, សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច

15-10-2026 14:00

(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានកូនភ្លោះ៣ជាចំណង​ដៃនៃ​អា​ពាហ៍​​ពិពាហ៍របស់ខ្លួន។ ប្រជាពលរដ្ឋដែលទទួលបានកូនភ្លោះ៣ មិនថាជិត ឬឆ្ងាយនោះឡើយ អំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុនម៉ាណែត តែងទៅដល់ជានិច្ច។

គ្រួសារអ្នកស្រុកកោះញែក ដែលទទួលបានកូនភ្លោះ៣នេះ ជាគ្រួសារទី៤៤៣ហើយ ដែលទទួលបាន​អំណោយ​​ពី​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគិតចាប់ពីឆ្នាំ១៩៩៩មក។ អំណោយ​សប្បុរសធម៌របស់​សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច​មហាបវរ​ធិប​តី និង​លោកជំទាវបណ្ឌិត ត្រូវបាន​លោក សេង ទៀង ​នាយករងខុទ្ទកាល័យ​សម្តេចមហា​បវ​រធិបតី នាំយកទៅប្រគល់ជូន​ដល់​ដៃ​គ្រួសារកូនភ្លោះបីខាងលើនេះ​នៅលំនៅឋានក្នុងភូមិឈួល ឃុំស្រែហុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ អំណោយ​រួមមានថវិកា ១០លាន​រៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូ​ក្រាម សារុង២ និង​ក្រម៉ា​២។

កូនភ្លោះ៣ដែលសុទ្ធតែជាកូនស្រីនេះ ជាកូនលើកទី២ក្នុងគ្រួសារ មានឪពុកឈ្មោះ រិន ធារឹត អាយុ ២១ឆ្នាំ មុខរបបធ្វើចំការ ម្តាយឈ្មោះ ភាព លាភ អាយុ ២១ឆ្នាំ មុខរបរមេផ្ទះ មានអាស្រ័យដ្ឋានរស់នៅភូមិឈួល ឃុំស្រែហុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ទារិកាភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យខេត្តមណ្ឌលគីរី។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ លោក សេង ទៀង មាន​ប្រ​​សា​​សន៍​នាំយក​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុតពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាប​វ​រធិបតី​នា​យក​រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវ​បណ្ឌិត ​តែង​តែ​​នឹក​រលឹក​សណ្តោ​សប្រណី ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។
​
នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់​គ្រួសារ​មានកូន​ភ្លោះ​៣ ឬ៤នាក់​នេះ ជាការ​ទឹកចិត្តសណ្តោសប្រណី និងគិតគូរ​ខ្ពស់របស់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាំងពីឆ្នាំ​១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈ​ពេល​ជាង ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាល​កូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៤៣គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្បុ​រស​ធម៌​ពី​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បម្រុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ថា ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិន​ថា​មាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែ​សម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូរ​របស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវ​បណ្ឌិតផងដែរ។
បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ក៏បន្ត​តាម​លំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួម​ឧបត្ថម្ភ​ដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកា​ចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារទី១៩ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរ​ធិបតី និងលោកជំទាវបណ្ឌិត។

ក្រុមកគ្រួសារកូនភ្លោះបី បានបានបង្ហាញទឹកចិត្តសប្បាយរីករាយដោយ​ទទួល​បានការ​​យកចិត្តទុកដាក់​ខ្ពស់​ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ​បំផុត និងប្រកបដោយក្តីគោរពកតញ្ញូតាធម៌ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយក​រដ្ឋ​មន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែង​តែតម្កល់ផល​ប្រយោជន៍ និងទុក្ខ​លំបាក​របស់ប្រជាជន គឺជាក្តីកង្វល់ និងទុក្ខលំបាករបស់​របស់ខ្លួន​ដែរ៕