FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងល្អ! មន្ទីរពេទ្យព្រះអង្គឌួង នឹងធ្វើការពិនិត្យសុខភាពភាពភ្នែក ផ្ដល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនពលរដ្ឋ ៥,០០០នាក់ ដែលប្រព្រឹត្ដទៅនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី

14-10-2026 20:39

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងជាមួយមូលលនិធិហ្រេ្វដហូឡូកម្ពុជា នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ផ្ដល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៥,០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី។

តាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដែលមានលោកសាស្ដ្រាចារ្យរង លូ លីឃាង ជានាយកមន្ទីរពេទ្យ បានឱ្យដឹងថា កម្មវិធីពិនិត្យសុខភាពភ្នែក ផ្ដល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃជូនប្រជា
ពលរដ្ឋចំនួន ៥,០០០នាក់ នឹងចាប់ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ ក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញ ស្ថិតនៅផ្លូវលេខ១០១៩ (មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕