សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ ជួបពិភាក្សាការងារ
14-10-2026 19:33
(អាស៊ែបៃហ្សង់)៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក Ali Asadov នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេស អាស៊ែបៃ ហ្សង់។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតី រដ្ឋមន្ត្រីការពារជាតិ និងប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។
នៅថ្ងៃស្អែកសម្តេចអញ្ជើញចូលរួមសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្ត នៅ អាស៊ី (CICA) ដែលធ្វើឡើងក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរ សកម្មភាព និង វិធានការកសាងទំនុក ចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើន ប្រកប ដោយចីរភាពនៅអាស៊ី»៕











