FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦

14-10-2026 16:35

(កំពង់ធំ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ បានធ្វើដំណើរទៅទស្សនាកម្សាន្តនៅតាមវត្តអារាម និងរមណីយដ្ឋានប្រវត្តិសាស្ត្រនានា ព្រមទាំងមានភ្ញៀវទេសចរមួយចំនួនស្នាក់នៅក្នុងខេត្តកំពង់ធំ។

យោងតាមទិន្នន័យស្ថិតិរបស់លោក សេង អាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរសរុបចំនួន៦១.៧៩២ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិដែលស្នាក់នៅចំនួន ៥៥៨នាក់ ប្រជាពលរដ្ឋដែលដើរកម្សាន្តទៅវិលល្ងាចចំនួន ៦១.១៤៥ នាក់ និងភ្ញៀវទេសចរបរទេសចំនួន៨៩នាក់។

តួលេខនេះបង្ហាញពីសកម្មភាពដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនេះលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងគិតគូររៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមប្រារព្ធពិធីបុណ្យ និងដើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ៕