FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ៖ ទណ្ឌិតជាក្មេងទំនើង កំពុងអនុវត្តយ៉ាងសកម្មក្នុងការចាក់គម្របលេណដ្ឋាន (Video inside)

14-10-2026 16:28

(ឧត្តរមានជ័យ)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សៅ ផាន់នី ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះទណ្ឌិតជាក្មេងទំនើង បាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចាក់គម្របលេណដ្ឋាន គ្រាដែលពួកគេកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ។

លោកបានអះអាងថា ទណ្ឌិតដែលជាក្មេងទំនើង នៅពេលបញ្ជូនទៅដល់ពន្ធនាគារខេត្តឧត្តរមានជ័យ គឺអនុវត្តការងារយ៉ាងពេញដៃពេញជើង ដោយគ្មានភាពខ្ចិលច្រអូស ឬមិនសប្បាយចិត្តអ្វីឡើយ។ លោកបន្ដថា នេះជាសកម្មភាពមួយដែលស្ដែងឡើងអំពីការប្ដេជ្ញាចិត្តក្នុងការកែប្រែឥរិយាបថរបស់ក្រុមក្មេងទំនើង ដើម្បីចូលរួមជាមួយសង្គមជាតិឡើងវិញ។

សូមស្ដាប់ការលើកឡើងរបស់លោកប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ៖