លោក ប៉ែន បូណា៖ ជារឿងអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានអ្នកហ៊ានភ្នាល់ដាក់ជីវិត ប្រើពាក្យថាដីខ្មែរបាត់ មិនអាចយកមកវិញ (Video inside)
14-10-2026 15:39
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា ជារឿងអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានអ្នកហ៊ានភ្នាល់ដាក់ជីវិត ដោយប្រើពាក្យថាដីខ្មែរបាត់ មិនអាចយកមកវិញ។ នៅខណៈពេលដែលរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសពួតដៃគ្នា ទាមទារ តវ៉ា ចំពោះការគ្រប់គ្រងដែនអីបតេយ្យភាពរបស់កម្ពុជា ដោយខុសច្បាប់ពីប្រទេសថៃ។ សម្រាប់លោក ប៉ែន បូណា យល់ឃើញថា មិនត្រឹមតែលោកទេ សូម្បីតែប្រជាជនមួយប្រទេសកម្ពុជា ក៏ជឿថាអ្នកដែលនិយាយពាក្យនេះបាន មិនមានខួរក្បាល និងបេះដូងជាខ្មែរនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







