FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

14-10-2026 15:35

(អាស៊ែបៃហ្សង់)៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទស្សនាសាលប្រជុំ សារមន្ទីរ និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសនៅ​វិមានរដ្ឋសភាអាស៊ែបៃហ្សង់។ បន្ទាប់ពីទស្សនកិច្ចនៅសាលប្រជុំ និងសារមន្ទីររួចទៅ សម្តេចមហាបវរធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេស​អាស៊ែបៃ​ហ្សង់។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតី រដ្ឋមន្ត្រីការពារជាតិរបស់អាស៊ែបៃហ្សង់។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។

នៅថ្ងៃស្អែកសម្តេចអញ្ជើញចូលរួមសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ដែលធ្វើឡើងក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរ​សកម្មភាព និង​វិធានការកសាងទំនុក​ចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើន​ប្រកប​ដោយចីរភាពនៅអាស៊ី»៕