FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនខ្មែរ វ៉ាន់ ហ្សាកូលីន បន្តដំណើរផ្សងព្រេងជិះម៉ូតូទៅដល់តួកគីយ៉េ ក្រោយឆ្លងកាត់រុស្ស៊ី និងហ្សកហ្ស៊ី

14-10-2026 14:59

(តួកគី)៖ លោក វ៉ាន់ ហ្សាកូលីន ដែលជាកូនខ្មែរដ៏ក្លាហានម្នាក់ បានបន្តបេសកកម្មផ្សងព្រេងជិះម៉ូតូតែម្នាក់ឯងពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសជាច្រើនរហូតមកដល់ពេលនេះ លោកបានឈានជើងដល់ប្រទេសតួកគីយ៉េហើយ។

ដំណើរផ្សងព្រេងដ៏អស្ចារ្យនេះ បានធ្វើឱ្យលោកក្លាយជាកូនខ្មែរដំបូងគេ ដែលបានជិះម៉ូតូពីកម្ពុជាទៅដល់ប្រទេសរុស្ស៊ី និងហ្សកហ្ស៊ី។ បច្ចុប្បន្ន លោកកំពុងបន្តដំណើរឆ្ពោះទៅកាន់រដ្ឋធានីអ៊ីស្តង់ប៊ុល នៃប្រទេសតួកគីយ៉េ។

គិតមកដល់ថ្ងៃទី៥៥ នៃដំណើរផ្សងព្រេងនេះ លោក វ៉ាន់ ហ្សាកូលីន បានជិះម៉ូតូឆ្លងកាត់ចម្ងាយផ្លូវប្រមាណ ១៣,០០០គីឡូម៉ែត្រ និងបានទៅដល់ប្រទេសទី៧ហើយ បើរាប់ចាប់ពីប្រទេសកម្ពុជាមក។ លោក វ៉ាន់ ហ្សាកូលីន ក៏កំពុងតែជិះម៉ូតូផ្សងព្រេងម្នាក់ឯងពីកម្ពុជាទៅប្រទេសអ៊ីតាលី និងបារាំងផងដែរ។

នៅក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ លោក ហ្សាកូលីន គ្រោងជិះកាត់ប្រទេសសរុបចំនួន១៥ ដែលមានចម្ងាយផ្លូវប្រហាក់ប្រហែល ២៥,០០០ គីឡូម៉ែត្រ ដោយចំណាយពេលសរុប ១២០ថ្ងៃ។ ភាពក្លាហាន និងការតាំងចិត្តរបស់លោក វ៉ាន់ ហ្សាកូលីន គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនខ្មែរ និងជាមោទកភាពជាតិ ដែលបានបង្ហាញពីស្មារតីផ្សងព្រេង និងការតស៊ូរបស់កូនខ្មែរលើឆាកអន្តរជាតិ។

សូមជូនពរឱ្យដំណើររបស់លោកប្រកបដោយសុវត្ថិភាព និងជោគជ័យទៅតាមផែនការដែលបានគ្រោងទុក៕