លោក ប៉ែន បូណា៖ រដ្ឋាភិបាលចំណាយថវិកាជិត ៥០០លានដុល្លារ ដើម្បីទប់ថ្លៃប្រេងនៅកម្ពុជា (Video insine)
14-10-2026 14:56
(ភ្នំពេញ)៖ ក្រៅតែពីអនុវត្តន៍យ៉ាងជោគជ័យនូវគោលនយោបាយជាតិទាំង ៦ចំណុច រយៈពេល៣ឆ្នាំមកនេះ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចំណាយថវិកាជិត ៥០០លានដុល្លារ ដើម្បីទប់ថ្លៃប្រេង ដែលបានឡើងថ្លៃដោយសារតែឥទ្ធិពលសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលបង្ករឲ្យមានការឡើងតម្លៃប្រេងសកល។ នេះបើតាមការបញ្ជាក់ពីលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
បន្ថែមពីការអនុវត្តន៍នូវគោលនយោបាយដែលមានស្រាប់ ព្រមទាំងទប់ទល់ជាមួយឥទ្ធិពលសង្រ្គាមអន្តរជាតិផង សង្រ្គាមឈ្លានពានពីប្រទេសថៃនៅបន្ទាត់ព្រំដែនផង ក៏រាជរដ្ឋាភិបាល នៅតែបោះជំហានទៅមុខ ជាមួយការអភិវឌ្ឍជាបន្តបន្ទាប់នូវសមទ្ធផលថ្មីៗ ដោយមិនបានធ្វើឲ្យកម្ពុជាជាប់គាំងនៅមួយកន្លែងនោះឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







