ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ ក្នុងតំបន់អង្គរ !
14-10-2026 12:24
(សៀមរាប)៖ ចម្លាក់ «ប្រេត» បានឆ្លាក់រូបទុកនៅលើហោជាង នៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ ដែលចាស់ជាងគេ ក្នុងសិល្បៈខ្មែរ បានបន្សល់ទុកមកដល់បច្ចុប្បន្ន។
រឿងរ៉ាវ និងភស្តុតាងចម្លាក់ប្រេតនៅប្រាសាទតានៃនេះ និយាយពីពេលមួយដែលព្រះអវលោកេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គ នៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកេសូរទៅឋាននរកសង្គ្រោះប្រេត។
ចម្លាក់ប្រេត ក៏មានទំនាក់ទំនងនឹងកិច្ចជំនឿបោះបាយបិណ្ឌ ដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន មកដល់បច្ចុប្បន្ន ទាំងអស់នេះ សុទ្ធតែបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរ៕






