FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំថវិកាជូនពលរដ្ឋជួបការខ្វះខាត៤គ្រួសារ នៅក្រុងឧដុង្គម៉ែជ័យ

14-10-2026 11:53

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចុះសួសុខទុក្ខ និងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត៤គ្រួសារ បច្ចុប្បន្នរស់នៅភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

* គ្រួសារទី១ ឈ្មោះ ជន់ ពិសិត ភេទប្រុស អាយុ១១ឆ្នាំ ភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា ១០០,០០០រៀល
* គ្រួសារទី២ ឈ្មោះ ប្រាក់ ប្រឹល ភេទប្រុស អាយុ៦៤ឆ្នាំ ភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា១០០,០០០រៀល
* គ្រួសារទី៣ ឈ្មោះ ហេង ហុន ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភ ១០០,០០០រៀល
* គ្រួសារទី៤ ឈ្មោះ ចឹក លីម ភេទស្រី អាយុ ៧៦ឆ្នាំ ភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា ៣០០,០០០រៀល។

ក្រៅពីថវិកាខាងលើ គ្រួសារនីមួយៗក៏ទទួលបានគ្រឿងឧបភោគ-បរិភោគមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបាន(អង្ករ១បាវ,ទឹកសុទ្ធ១កេស,ភេសជ្ជៈ១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ និងត្រីខ២យួរបន្ថែមទៀត ដែលសរុបជាថវិការក្នុងការចំណាយសរុបចំនួន ២,២៥៦,០០០រៀល។

ដោយមើលឃើញពីស្ថានភាពលំបាករបស់លោក ហេង ហុន ដែលមានពិការភាពជើង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភរទេះរុញសម្រាប់ជនពិការចំនួន ១គ្រឿងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការរស់នៅ និងការធ្វើដំណើរប្រចាំថ្ងៃរបស់លោក៕