ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា៖ បង្ក្រាប១០ករណី ឃាត់ខ្លួន២១នាក់
14-10-2026 07:32
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។
* ករណីជួញដូរ ២ករណី ឃាត់ខ្លួន៦នាក់
* ករណីដឹកជញ្ជូនរក្សាទុក ៦ករណី ឃាត់ខ្លួន១០នាក់
* ករណីប្រេីប្រាស់ ២ករណី ឃាត់ខ្លួន៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩០៥១ករណី ឃាត់ខ្លួន២៤៧៣៤នាក់ (ស្រី១៦៥៤នាក់)៕
