FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីគយ​ និងរដ្ឋាករ ត្រួតពិនិត្យរកឃើញកញ្ឆាក្រៀមជិត ៣៤គីឡូក្រាម បង្កប់ក្នុងវ៉ាលីសអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

13-10-2026 20:18

(ភ្នំពេញ)៖ មន្ត្រីគយ និងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា​ ដោយរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆា ចំនួន ២០ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕