FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជាច្រើនកុះករ ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃបញ្ចប់ពិធីភ្ជុំបិណ្ឌ

13-10-2026 16:35

(កំពង់ឆ្នាំង)៖ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ក្នុងទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានភ្ញៀវជាតិ និងភ្ញៀវបរទេស បានទៅលេងកម្សាន្ត យ៉ាងច្រើនកុះករ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺឆ្នាំនេះមានកំណើនភ្ញៀវមកលេងកម្សាន្តច្រើនឥតគណនា នេះក៏ដោយសារតែអាជ្ញាធរ និងសហគមន៍បានរៀបចំសណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានល្អ និងសន្តិសុខបានល្អប្រសើរគួបផ្សំទៅនិងតំបន់រមណីយដ្ឋានមានទេសភាពធម្មជាតិស្រស់បំព្រង ដែលជាដងព្រៃភ្នំធម្មជាតិពិតៗ គួរជាទីគយគន់ ជាពិសេសតំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល មានផ្លូវក្រាលកៅស៊ូធំទូលាយ និងភ្លឺរលោងដែលត្រូ វបានស្ថាបនាបំបែកចេញពីឃុំក្តុរសែនជ័យ ចូលមកកាន់ទីរមណីយដ្ឋាន។

ប្រជាពលរដ្ឋគ្រប់ទិសទីពិតជាបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានប្រឹងប្រែងកែច្នៃ និងបង្កើតតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ពលរដ្ឋបានដើរលេងកម្សាន្ត ជាពិសេសនៅពេលមានបុណ្យជាតិម្តងៗ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ក្នុងការប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារ ធម្មជាតិដែលមានសក្តានុពលទេសចរណ៍ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។

លើសពីនេះរាជរដ្ឋាភិបាល បានផ្ដល់អទិភាពខ្ពស់ដល់ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍ រាជរដ្ឋាភិបាលក៏បានបន្តជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិដែលជា«មាសបៃតង» ដោ យឡែកសម្រាប់ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធ ជាអភិបាលខេត្ត បានខិតខំអនុវត្តតាមគោលនយោបាយរបស់ប្រមុខព្រះរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ក្នុងចំណោមការអភិវ ឌ្ឍន៍ទាំងនោះ មានទាំងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗដើម្បីបង្កើនសេដ្ឋកិច្ច និងចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

បន្ទាប់ពីបង្កើតតំបន់ទេសចរណ៍ បានហើយលោកអភិបាលខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចូលទៅក្នុងតំបន់ទេសចរណ៍ធម្មជាតិទាំងអស់នោះ ដែលមានដូចជា តំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដែលរមណីយដ្ឋានទាំងពីរនេះ ស្ថិតនៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ ការកសាងផ្លូវសម្រាប់ចូលទៅតំបន់ទេសចរណ៍ធម្មជាតិគឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ប្រធានសហគមន៍តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានឲ្យដឹងថា ទីតាំងនេះពីដើមមកគឺជាព្រៃក្រាស់ដែលមានតែផ្លូវរទេះចូលមកដឹកឈើដឹកអុសតែប៉ុណ្ណោះ តែដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹក នាំពិសេសគឺលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រែក្លាយតំបន់នេះតាំងពីចំណុចសូន្យរហូតមកដល់បច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍន៍ជាច្រើន ទាំងការប្រែក្លាយសោភ័ណភាព ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ ធម្មជាតិដ៏ល្អប្រណិតប្រកបដោយភាពទាក់ទាញ។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តបានប្រឹងប្រែងនូវគ្រប់មធ្យោបាយដើម្បីស្ថាបនាផ្លូវក្រាល កៅស៊ូមួយខ្សែមានទំហំធំទូលាយចូលមកកាន់ទីរមណីយដ្ឋាននេះ ដើម្បីបង្កការងារស្រួលដល់ភ្ញៀវចូលមកលេងកម្សាន្តនៅទីនេះ។

លោកបានបន្តទៀតថា នៅតំបន់នេះគឺមានសោភ័ណភាព និងទេសភាពស្រស់បំព្រងពោរពេញទៅដោយព្រៃប្រឹក្សាធម្មជាតិខៀវស្រងាត់ និងមានទីធ្លាធំទូលាយសម្រាប់ចតយានយន្ត មានបង្គន់អនាម័យ មានខ្យុះសម្រាប់អង្គុយលំហែរជាច្រើនតម្រៀបនៅតាមមាត់ជ្រោះទឹកធ្លាក់ ចំណែកម្ហូបអាហារនៅទីនេះ គឺពុំបានលក់ថ្លៃលើសពីការកំណត់របស់សហគមន៍នោះឡើយ មាន់មួយគឺតម្លៃ ៤ម៉ឺនរៀល ទាំងថ្ងៃធម្មតា និងថ្ងៃបុណ្យទាន។

ដោយឡែកភ្ញៀវទេសចរណ៍ ដែលមកពីតាមបណ្ដាខេត្តឆ្ងាយៗ មកលេងកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលខាងលើនេះ ក៏បានសម្ដែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំសណ្ដាប់ធ្លាប់ សន្តិសុខ និងរបៀបរៀបរយ ទាំងអនាម័យនិងបរិស្ថានល្អ ក៏ដូចជាតម្លៃម្ហូបអាហារ និងយកភាស៉ីឡានម៉ូតូមិនថ្លៃហួសហេតុ ដែលពួកគាត់អាចទទួលយកបាន លើសពីនេះពួកគាត់ក៏មិនភ្លេចថ្លែងអំណរគុណ និងអរគុណយ៉ាងវិសេសវិសាល ដល់សម្ដេចតេជោ និងសម្ដេចធិបតី ដែលលោកបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ ទើបប្រជាពលរដ្ឋបានប្រារព្ធពិធីបុណ្យជាតិធំៗប្រកបដោយក្តីសប្បាយរីករាយ ។

មិនតែប៉ុណ្ណោះលោកបានរៀបចំតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេស សម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត រួមទាំងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងខេត្តកំពង់ឆ្នាំងនេះផងដែរ ដែលជាតំបន់ទេសចរណ៍ធម្មជាតិប្រកបដោយភាពទាក់ទាញ និងមានទាំងផ្លូវក្រាល កៅស៊ូចូលមកដល់ក្នុងព្រៃភ្នំ ដែលជាទីរមណីយដ្ឋានទឹក ធ្លាក់នេះតែម្ដង៕