កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនចាងហ្វាយកាសែត CBNTV រួមជាមួយបក្ខពួក៤នាក់ ករណីគាស់ផ្ទះលួចម៉ូតូ៤គ្រឿង ហើយដកហូតកាំភ្លើងខ្លី ថ្នាំញៀន និងសម្ភារមួយចំនួនទៀត
13-10-2026 14:32
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយផ្ទះចូលលួចយកម៉ូតូចំនួន០៤គ្រឿង។ លើសពីនេះ កម្លាំងសមត្ថកិច្ចក៏បានរកឃើញ និងរឹបអូសអាវុធដោយគ្មានការអនុញ្ញាត្ត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ ឆៃ សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាងហ្វាងកាសែត CBN.TV ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣-ឈ្មោះ ជេម ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅ មិនពិតប្រាកដ
៤-ឈ្មោះ ធី ពុទ្ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅ មិនពិតប្រាកដ
៥- ឈ្មោះ រឿង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ - ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)
វត្ថុតាងចាប់យកកាំភ្លើងខ្លីចំនួន០១ដើម ម៉ាក K54 មានគ្រាប់ចំនួន០៨គ្រាប់, ម្សៅម៉ដ្ឋពណ៌សចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន), ទូរស័ព្ទដៃចំនួន០២គ្រឿង ទី១-ម៉ាក OPPO ពណ៌ខ្មៅ ប្រើស៊ីម ០៩៦ ៣៤៧ ១៧២១ ទី២-ម៉ាក Vivo ពណ៌ផ្ទៃមាឃ ប្រើស៊ីម ០៨៥ ៥៧៩ ៨៥៥, កាបូបស្ពាយ ពណ៌ប្រផេះចំនួន០១ ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខតួ+ម៉ាស៊ីន ១១៥៧៧២៥ និងប័ណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មានរបស់ឈ្មោះ ឆៃ សុចិត្ត ចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ឆៃ សុចិត្ត) ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Hawaii ពណ៌លឿង ប្រើស៊ីមលេខ ០៧០ ២៥២ ៥៦៥ (ជារបស់ជនសង្ស័យឈ្មោះ ហេង ផល្លា), កង់បីឥណ្ឌា PassApp ចំនួន០១គ្រឿងម៉ាក Bajaj ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AG-3991 (ជារបស់ជនសង្ស័យឈ្មោះ ធី ពុទ្ធារ៉ា)។
ជនរងគ្រោះទី១ ឈ្មោះ គីនីន គីណេត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ជនរងគ្រោះទី២ ឈ្មោះ គីនីន ណារិន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ជនរងគ្រោះទី៣ ឈ្មោះ ឈឿន ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ជនរងគ្រោះទី៤ ឈ្មោះ ព្រំ ស្រីតី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
*សម្ភារៈបាត់បង់ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ធំ 1P-4625 លេខតួ+ម៉ាស៊ីន ៩០៣៤៨៨៩ (ជារបស់ជនរងគ្រោះឈ្មោះ គីនីន គីណេត) ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki Nex ពណ៌ស-លឿង ពុំចាំស៊េរី ពុំចាំផ្លាកលេខ (ជារបស់ជនរងគ្រោះឈ្មោះ គីនីន ណារិន) ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Zoomer ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ធំ 1M-3798 លេខ+ម៉ាស៊ីន ៥១០៥២៩៥ (ជារបស់ជនរងគ្រោះឈ្មោះ ឈឿន ស្រីម៉ី) ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ធំ 1P-8937 លេខ+ម៉ាស៊ីន ១០១៣២៧៩ (ជារបស់ជនរងគ្រោះឈ្មោះ ព្រំ ស្រីតី)
បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕












