រដ្ឋបាលខេត្តកំពង់ចាម ទទួលបានការឧបត្ថម្ភអង្ករ ១០តោន និងថវិកា ២០លានរៀល ពីក្រុមហ៊ុន Amru Rice Cambodia ដើម្បីទ្រទ្រង់ដល់កម្មវិធីប្រណាំងទូក
13-10-2026 14:05
(ភ្នំពេញ)៖ លោក អ៊ុន ចាន់ដាគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន ១០តោន និងថវិកា ២០លានរៀល ពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.,Ltd ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម។
សូមបញ្ជាក់ដែរថា ប្រព្រឹត្តប្រណាំងទូកនៅខេត្តកំពង់ចាម នឹងរៀបចំធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលមានទូកចូលរួមសរុបចំនួន ១០០ទូក ក្នុងនោះ ទូកង «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ ទូកខ្នាតអន្តរជាតិ ចំនួន ៤៨ទូក ស្មើនឹង ២៤គូ៕





