FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី រួមនឹងពុទ្ធបរិស័ទ នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ៨វត្ត នៅស្រុកវ៉ើនសៃ នាឱកាសពិធីបុណ្យភ្ជុំធំ

12-10-2026 16:35

(រតនគិរី)៖ លោកវ៉ាន់ សោភា ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកវ៉ើនសៃ និងលោក មូល សំវ៉ាំង សមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកវ៉ើនសៃ,លោកអភិបាលស្រុកវើនសៃ និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទបាន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បាននាំយកទេយ្យទានទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យភ្ជុំធំចំនួន ៨វត្ត នៅវត្តឧត្តមសាមគ្គីរតនារាម (ហៅ វត្ត ភូមិហ្វាំង) ស្ថិតនៅភូមិបានហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

នៅក្នុងឱកាសនោះលោក វ៉ាន់ សោភា លើកឡើងថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការសាសនាផ្សេងៗទៀតនៅកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្នុងឱកាសនោះក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តរនគិរី និងក្រុមគ្រួសារព្រមទាំងពុទ្ធបរិស័ទ្ធបានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៨ ទូទាំងស្រុកវ៉ើនសៃដោយក្នុង១វត្តទទួលបាន៖ អង្ករ,ទឹកបរិសុទ្ធ ទឹកត្រី, ទឹកស៊ីវ, មី,ស្ករស, ចង្ហាន់ចានស្រាក់ និងបច្ច័យផងដែរ៕