ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានរៀបចំសណ្ដាប់ធ្នាប់ និងសន្តិសុខបានល្អនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល (Video inside)
12-10-2026 13:37
(កំពង់ឆ្នាំង)៖ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងស្រែអំពិលស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានក្លាយជាគោលដៅដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ , តំបន់ទាំងពីរនេះមានទេសភាពព្រៃភ្នំស្រស់ស្អាត និងដងស្ទឹងហូរនាំទឹកថ្លាខៀវស្រងាត់ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុរសែនជ័យ ស្រុកទឹកផុស មានចម្ងាយជាង៥០ គីឡូម៉ែត្រ ពីទីរួមខេត្ត ហើយសហគមន៍នៅទីនោះបានរៀបចំផ្សារសម្រាប់លក់ដូរមានខ្យុះ សម្រាប់អង្គុយលេងនិងមានបង្គន់អនាម័យជាច្រើនបន្ទប់។ ទឹកធ្លាក់ស្រែអំពិលក៏បានទទួលជ័យ លាភីជារមណីយដ្ឋានទេសចរណ៍ស្អាតពីក្រសួងទេសចរណ៍ផងដែរ។
ចំណែកឯទឹកធ្លាក់ថ្មក្រាលវិញមានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋានអេកូទេសចរណ៍នេះ មានទឹកហូរធ្លាក់ខួបប្រាំងខួប វស្សាដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅ លេងកំសាន្តបានគ្រប់រដូវកាល។ តំបន់ទាំងពីរនេះសុទ្ធតែជាតំបន់ទេសចរណ៍ធម្មជាតិដ៏លិចថ្លោនៅក្នុងខេត្តកំពង់ ឆ្នាំង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តផងដែរ។
នៅក្នុងរដូវកាន់បិណ្ឌ-និងភ្ជុំបិណ្ឌនាឆ្នាំ២០២៦នេះ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស បានសម្រុកទៅលេងកំសាន្តនៅតំបន់រមណីយដ្ឋានទាំងពីរខាងលើនេះយ៉ាងច្រើនកុះករ។ ទាំងនេះដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់ក្រាលកៅស៊ូ និងបេតុងគឺជាកត្តាដ៏សំខាន់ដែលបានរួមចំណែកយ៉ាងធំធេងដល់ការកើនឡើងនៃភ្ញៀវទេសចរណ៍ នៅក្នុងរដូវបុណ្យជាតិម្ដងៗ។
កត្តាទាំងនេះគឺដោយសារតែប្រទេសជា តិមានសុខសន្តិភាព ប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការធ្វើ ដំណើរ ហើយភ្ញៀវទេសចរណ៍អន្តរជាតិក៏មានអារម្មណ៍សុ វត្ថិភាព ក្នុងការមកលេងកម្សានដោយមិនមានការព្រួយ បារម្ភនោះដែរ។
ប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិ ក៏ដូចជាភ្ញៀវបរទេស ដែលបានមកលេងកំសាន្តនៅក្នុងតំបន់ទេសចរ ណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល បានសម្ដែងនូវការកោតស រសើរយ៉ាងក្រៃលែង ដែលថ្នាក់ដឹកនាំបានរៀបចំបង្កើតឲ្យមានតំបន់ទេសចរណ៍ធម្មជាតិនេះឡើង ដើម្បីផ្ដល់ការកំ សាន្តដល់ប្រជាពលរដ្ឋទាំងពលរដ្ឋក្នុងប្រទេសនិងភ្ញៀវបរទេស ដែលបានមកទស្សនាកំសាននៅទីនេះ ដែលជារមណីយដ្ឋានធម្មជាតិមួយសម្បូរទៅដោយទេស ភាពធម្មជាតិខៀវស្រងាត់និងមានទឹកធ្លាក់ខៀវថ្លា ត្រជាក់ទាំងរដូវប្រាំងនិងរដូវវស្សា។
មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោយបានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ បំបែកចេញពីផ្លូវជាតិលេខ៥៣មកកាន់ទីរមណីយដ្ឋាននេះ គឺបង្កលក្ខណៈងា យស្រួលដល់ក្នុងការធ្វើដំណើរមកលេងកម្សាន្តនៅទីនេះ ។មិនតែប៉ុណ្ណោះអាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់ រួមទាំងបានរក្សាសន្តិសុខ បានយ៉ាងល្អប្រសើរដែលធ្វើឲ្យភ្ញៀវជា តិនិងភ្ញៀវបរទេសមកលេងកម្សាន្តដោយមិនមានការភ័យបារម្ភឡើយ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ ឆ្នាំង បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា មានភ្ញៀវជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំងចំនួ ន៣១៥០៥នាក់ ភ្ញៀវបរទេសចំនួន៥៨នាក់។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះដែរ មានភ្ញៀវជាតិមកលេងកំសាន្តក្នុងខេត្តនិងនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តមានចំនួន៧ ៣៣៦២នាក់ ភ្ញៀវបរទេសចំនួន ១២៤នាក់។ សរុបនៅក្នុងពិធីបុណ្យភ្ជុំប័ណ្ឌរយៈពេលពីរថ្ងៃនេះ មានភ្ញៀវជាតិមកលេងកម្សាន្តសរុបចំនួន ១០៤ ៨៦៧នាក់ និងភ្ញៀវបរទេសសរុប ១៨២នាក់៕





































