FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាមន្ត្រី គុយ សុផល ផ្ញេីសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាព ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ

12-10-2026 12:35

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានសម្តែងនូវសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខជាមួយឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម។

ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ បានទទួលមរណភាពនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៣០នាទីរសៀល នៅសាធារណរដ្ឋឥណ្ឌា ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

សម្តេចមហាមន្ត្រី គុយ សុផល បានគូសបញ្ជាក់ថា ការទទួលមរណភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ គឺជាការបាត់បង់ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ នៃកូនចៅទាំងពួង ព្រមទាំងជាការបាត់បង់ឥស្សរជនស្នេហាជាតិមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃ និងគុណបំណាច់ជាច្រើនក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេសការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រ កម្ពុជា។

សម្តេចមហាមន្ត្រី គុយ សុផល សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត អញ្ជើញទៅកាន់សុគតិភពកុំបីខានឡេីយ៕