ដំណឹងមរណភាព! ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ
11-10-2026 11:45
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅវេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ ជាឪពុកបង្កេីតរបស់លោក ហ៉ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ដំណឹងនេះ ចាត់ទុកជាការអញ្ជេីញដល់ញាតិមិត្តជិតឆ្ងាយ នៃសព ចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នា។
បច្ចុប្បន្នសព ឯកឧត្តមបណ្ឌិត ហ៉ីវ សុវណ្ណ បានតម្កល់ធ្វេីបុណ្យនៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ៕


