FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតជួបការលំបាកចំនួន២គ្រួសារ ក្នុងភូមិសាស្រ្តឃុំអមលាំង ស្រុកថ្ពង

11-10-2026 09:39

(កំពង់ស្ពឺ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំងចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតជួបការលំបាកចំនួន២គ្រួសារ។

គ្រួសារទី១៖ មានឈ្មោះលោកតា បូ បៃ អាយុ៩១ឆ្នាំ មានសមាជិកក្នុងគ្រួសារ២នាក់ រស់នៅក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គ្រួសារទី២៖ មានឈ្មោះ ប៉ៃ វុទ្ធី រស់នៅក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងស្មារតីមនុស្សធម៌ដោយក្តីអាណិតអាសូរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដោយក្នុងមួយគ្រួសារទទួលបាន ៖ថវិកា១០០,០០០រៀល, អង្ករ១បេ (៥០Kg), មី១កេស, ទឹកបរិសុទ្ធ១កេស, ភេសជ្ជៈ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ក៏បានឧបត្ថម្ភនូវទឹកបរិសុទ្ធ៤កេស, ភេសជ្ជៈ៤កេស, ប៊ីយ៉ា៤កេស ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំងផងដែរ៕