ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ផ្ញើសារជូនពរ និងបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារកងទ័ពជួបមុខ
11-10-2026 09:29
(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចែកអំណោយជាសម្ភារ និងថវិកាមួយចំនួនជូនគ្រួសារកងទ័រជួរមុខ ចំនួន១៩៧៦គ្រួសារ នៅទូទាំងខេត្តកំពងស្ពឺ។
ការផ្តល់សម្ភារ និងថិវិកាបានបង្ហាញពីការយកចិត្តទុកខ្ពស់បំផុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចំពោះគ្រួសារកងទ័ព ដែលនេះជាការគិតគូរផ្នែកស្មារតី និងជីវភាពគ្រួសារកងទ័ព ហើយជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការផ្តល់កម្លាំងចិត្ត ជូនវីរកងទ័រជួបមុខរបស់យើងអាចបំពេញភារកិច្ចការពារជាតិមាតុភូមិដោយស្មារតីនឹងនរ និងគ្មានការព្រួបារម្ភ។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានផ្ញើសារជូនពរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា បងប្អូនវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ស្មារតីមោះមុត និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិ៕






































