FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី ដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីវៀតណាម ដែលមកទស្សនកិច្ចនៅកម្ពុជា

10-10-2026 20:20

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ អញ្ជើញដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ដ្រី។

កិច្ចជំនួបនេះត្រូវបានធ្វើឡើងស្របពេលដែល លោកនាយករដ្ឋមន្ដ្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានធ្វើការបង្ហាញឆន្ទៈមោះមុតក្នុងការរឹតចំណងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី ជាពិសេសរវាងស្ថាប័នយុវជនវៀតណាម ដែលជាដៃគូយូរអង្វែង របស់ ស.ស.យ.ក.។

ដោយឡែក ជំនួបខាងលើសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ចំពោះតួនាទីរបស់យុវជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ សមាគ្គីភាព និងមិត្តភាពជាប្រពៃណី កម្ពុជា-វៀតណាមផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ គណៈប្រតិភូស.ស.យ.ក. បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុវជនទាំង២៕