FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្ដម គង់ វិបុល ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

10-10-2026 20:14

(ភ្នំពេញ)៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កំពត និងខេត្តកែប) និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលត្រូវជាស្វាមីរបស់លោកជំទាវ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងស្ថាប័នព្រឹទ្ធសភានាពេលកន្លងមក ឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន។

យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕