សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខមរណភាព លោក ខៀវ មុត
10-10-2026 18:56
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ថូ លន ព្រមទាំងក្រុមគ្រួសារ។ សារលិខិតនេះ គឺចំពោះមរណភាពរបស់ លោក ខៀវ មុត ដែលជាសមាជិកព្រឹទ្ធសភាដ៏ឆ្នើម។
លោក ខៀវ មុត ក៏ជាប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភាផងដែរ។ លោកបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ។

