FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេយ្យទានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានប្រគេនព្រះសង្ឃ ៣០វត្ត នៅខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

09-10-2026 22:21

(ត្បូងឃ្មុំ)៖ លោក ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានតំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនដល់ព្រះសង្ឃទាំងពីរនិកាយ ចំនួន ៣០ វត្ត នៅក្នុងខេត្តត្បូងឃ្មុំ។

ពិធីប្រគេនទេយ្យទាននេះ ត្រូវបានរៀបចំឡើងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះចៅអធិការវត្តទាំង ៣០ វត្ត លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង ព្រមទាំងអាជ្ញាធរដែនដី និងអាចារ្យគណៈកម្មាធិការវត្តទាំង ៣០ វត្តផងដែរ។

ការប្រគេនទេយ្យទាននេះ គឺដើម្បីចូលរួមចំណែកក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យជាតិដ៏សំខាន់នេះ។

ទេយ្យទានទាំងនេះ នឹងជួយសម្រាលបន្ទុក និងបំពេញតម្រូវការចាំបាច់មួយចំនួនរបស់ព្រះសង្ឃ និងវត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ សម្រាប់រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។