គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
09-10-2026 20:21
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុពី១៨ឆ្នាំ ដល់២៥ ឆ្នាំមេត្តាជ្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធានឹងចាប់ផ្តើមទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ស្របតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដោយទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
ទីកន្លែងដាក់ពាក្យ នៅគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅបងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកខណ្ឌ)។
ឯកសារដែលត្រូវភ្ជាប់មកជាមួយប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង (តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលដាក់ពាក្យរួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត៕

