FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ៖ «វីរៈកងទ័ពកម្ពុជា» ជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ

09-10-2026 19:39

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៩ ខែ តុលា ឆ្នាំ០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្លែក វ៉ារី ប្រធនក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណា រី ព្រមទាំងមានការអមដំណេីរដោយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារបាននាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារៈ ពេទ្យ និងសម្ភារៈប្រេីប្រាស់ ផ្តល់ជូនដល់វរៈកងទ័ព វរៈនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ "វីរៈកងទ័ពកម្ពុជា" ដែលបានលះបង់គ្រប់បែបយ៉ាងការពារមាតុភូមិ ដែលជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោក ក៏បានបញ្ជាក់ពីការលះបង់ដ៏ធំធេងរបស់ វីរៈកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាន និងការឈ្លានពានពីភាគីថៃ មកលេីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន ធ្វេីឱ្យប្រជាជនកម្ពុជាគ្រប់រូបចង់ចាំ មិនអាចបំភ្លេចបាននូវគុណនូបការៈដ៏ធំធេងនេះ ដោយបានលះបង់ក្តីសុខផ្ទាល់ខ្លួន សុខភាព សាច់ស្រស់ ឈាមស្រស់ និងជីវិតលេីសមរភូមិ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកអភិបាលខេត្ត រួមទាំប្រតិភូ ក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន ជាពិសេសសត្រូវឈ្លានពានប្រទេសជិតខាង៕