ACU: ១១ថ្ងៃ មានបេក្ខជនជាង ១ម៉ឺននាក់ ដាក់ពាក្យប្រឡងថ្នាក់ជាតិ ចូលសិក្សាវិជ្ជាជីវៈសុខាភិបាល, មិនមានបេក្ខជនណាម្នាក់ វាយប្រហារដំណេីរការនៃការដាក់ពាក្យប្រឡងនោះឡេីយ (Video inside)
09-10-2026 16:11
(ភ្នំពេញ)៖ ក្នុងរយៈពេល ១១ថ្ងៃមកនេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានទទួលបេក្ខជនបានចំនួន ១២ ៦២៥នាក់ នារី ៨១៨៦នាក់ ស្មើ ៦៥% បានដាក់ពាក្យប្រឡងថ្នាក់ជាតិចូលសិក្សាវិជ្ជាជីវៈសុខាភិបាល។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
នៅក្នុងសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា ពាក្យប្រឡងថ្នាក់ជាតិចូលសិក្សាវិជ្ជាជីវៈសុខាភិបាល នៅរាជធានីភ្នំពេញ (ខ្ចីកន្លែងអង្គភាពប្រឆាំងអំពើពុករលួយ), ខេត្តកំពត (សាលាមធ្យមសិក្សាសុខាភិបាលភូមិ ភាគកំពត), បាត់ដំបង (សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង), កំពង់ចាម (សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម) និងខេត្តស្ទឹងត្រែង (សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង) បានទទួលពាក្យពីបេក្ខជនយ៉ាងច្រើនកុះករលើកលែងតែខេត្តស្ទឹងត្រែង មិនមានបេក្ខជនមកដាក់ ពាក្យលើសពី ២២នាក់ ក្នុង ១ថ្ងៃនោះទេ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖





