គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំ CICA លើកទី៧
09-10-2026 10:05
(ភ្នំពេញ)៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំ CICA លើកទី៧។
សូមបញ្ជាក់ថា ក្នុងបេសកកម្មនេះគណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគម និងជាប្រធានគណៈកម្មការអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស ដោយមានសមាសភាពដូចជា អ្នកឧកញ៉ា ទី គឹមស្រ៊ាន, អ្នកឧកញ៉ា កង លាប, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និង លោក ម៉ៅ សុទ្ធីវឌ្ឍ៕



