FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំស្រុកទឹកឈូ ជួបសំណេះសំណាល និងឧបត្ថម្ភអំណោយដល់មន្ត្រីរាជការ និងកងកម្លាំង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

08-10-2026 21:32

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៉ែន អៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ និងមន្ត្រីកិច្ចសន្យា ព្រមទាំងមន្ត្រីហាត់ការទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។

ក្នុងឱកាសដ៏សំខាន់នេះ លោកអភិបាលស្រុកទឹកឈូ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវរក្សាបាននូវសាមគ្គីភាពរឹងមាំ ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម និងត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីទាំងអស់ខិតខំបំពេញការងារឱ្យបានល្អប្រសើរ និងបម្រើប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានឧបត្ថម្ភ រួមមាន៖ មន្រ្តីរាជការទាំងអស់ សរុប ១៥៩នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២០គីឡូ និងថវិកា ៥ម៉ឺនរៀល។ កម្លាំងអធិការដ្ឋាននគរបាលស្រុក អង្ករ ១០០គីឡូ, មី ១០កេស និងថវិកា ១លានរៀល។ កម្លាំងកងរាជអាវុធហត្ថស្រុក អង្ក ៥០គីឡូ, មី ៥កេស និងថវិកា ៥០ម៉ឺនរៀល។ កងកម្លាំងផ្នែកសិករងស្រុក អង្ករ ៥០គីឡូ, មី ៥កេស និងថវិកា ៥០ម៉ឺនរៀល។ កម្លាំងកងទ័ពវរ:សេនាតូចចំការស្វាយ អង្ករ ៥០គីឡូ, មី ៥កេស និងថវិកា ៥០ម៉ឺនរៀល។

សរុបទាំងអស់អង្ករ ៣តោណ, មី ២៥កេស, ថវិកាចំនួន ២១,៣១១,០០០រៀល (ម្ភៃមួយលានបីរយដប់មួយពាន់រៀលគត់)។ ដោយឡែក លោក ប៉ែន អៀតយៀន បានឧបត្ថម្ភថវិកា ចំនួន ៦,០០០,០០០រៀលផងដែរ៕