យុវជនដែលល្អ រួបរួមគាំទ្រ កំចាត់គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែតុលា៖ បង្ក្រាប៧ករណី ឃាត់ខ្លួន៣០នាក់
08-10-2026 18:54
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៧ករណី ឃាត់ខ្លួនជនសង្ស័យ៣០នាក់។
* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន១១នាក់
* ករណីដឹកជញ្ជូនរក្សាទុក ២ករណី ឃាត់ខ្លួន៣នាក់
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន១៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩០២០ករណី ឃាត់ខ្លួន២៤៦៦៤នាក់ (ស្រី១៦៥៣នាក់)៕
