FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ​ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី

08-10-2026 16:51

(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ​ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី។

នារសៀលថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជើញជួបសំណេះសំណាល​ និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការជូនលោកវរសេនីយ៍ឯក​ ឃុន ប៊ុនហូរ។

លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ជាអតីតមេបញ្ជាការអាវុធហត្ថស្រុកស្ទោង និងក្រោយមកត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពង់ធំ៕