FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកព័ត៌មានម្នាក់ ដែលគំរាមទារលុយពីប្រជានេសាទលើបឹងទន្លេសាប ត្រូវបានតុលាការខេត្តពោធិ៍សាត់ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

08-10-2026 14:39

(ពោធិ៍សាត់)៖ តុលាការខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ កែវ ហួរ មុខរបរជាអ្នកសារព័ត៌មាន ដែលបានទូរស័ព្ទទៅកាន់ប្រជានេសាទ ដោយសួរនាំអំពីការនេសាទម៉ង់ត្រីប្រម៉ា នៅចំណុចបាឡត ខេត្តកំពង់ធំ រួចបានគំរាមកំហែង និងជំរិតទារប្រាក់ពីពួកគាត់។

លោក កែវ ហួរ ហៅ លី ហួរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ «កំហែង» ដែលប្រព្រឹត្តទៅភូមិទី២ សង្កាត់កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហូរ ក៏ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ម្តងរួចមកហើយ ពីបទ «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញនៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០។

នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានណែនាំ និងក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវដើរហួសអំពីគន្លង នៃច្បាប់នោះឡើយ៕

ខាងក្រោមនេះ ជាដីកាឃុំខ្លួន របស់តុលាការខេត្ដពោធិ៍សាត់៖