FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកវរសេនីយ៍ឯក សេង វិច្ឆិកា​ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ សាន្ត​ ប៊ុនថាន

08-10-2026 11:18

(កំពង់ឆ្នាំង)៖ លោកវរសេនីយ៍ឯក សេង វិច្ឆិកា​ មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពត ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង​បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី​ សាន្ត​ ប៊ុនថាន​ ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។

នាព្រឹកថ្ងៃទី៧ ខែតុលា​ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេស​ បានអញ្ជេីញជួបសំណេះសំណាល​ និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី​ ជូនលោកវរសេនីយ៍ឯក​ សេង​ វិច្ឆិកា។