លោកវរសេនីយ៍ឯក សុខ ម៉េងឡុង ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី ពុទ្ធ លី
08-10-2026 11:18
(ពោធិ៍សាត់)៖ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងខេត្តព្រះសីហនុ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។


